សូមស្វាគមន៍មកកាន់កំនត់ត្រាបណ្តាញទេសចរណ៍និស្សិតកម្ពុជា CSTN !!!
បណ្តាញ CSTN បង្កើតឡើងក្នុងបំនងធ្វើការសហការរវាងបណ្តាសាកលវិទ្យាល័យនានាលើវិស័យដូចជា៖
- វិស័យសិក្សាធិការ និងអប់រំ
- វិស័យទេសចរណ៍
- វិស័យសង្គមកិច្ច
- វិស័យអភិវឌ្ឍន៍ជនបទ និង
- វិស័យពាណិជ្ជកម្មខ្នាតតូចនៅកម្ពុជា
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សម្រាប់គម្រោងរបស់បណ្តាញ៖
- លើកតំកើងតម្លៃអប់រំ ជំរុញអោយមានការសិក្សាស្រាវជ្រាវនានា លើសពីនេះទៅទៀតមានការផ្តល់ប្រឹក្សា សម្រាប់និស្សិតលើកិច្ចការស្រាវជ្រាវ រួមទាំងកម្មវិធីបង្រៀនប្រចាំខែ ។
- ជំរុញអោយមានការខិតខំលើផ្នែកសហគ្រិនភាពសម្រាប់និស្សិត នេះជាស្នូលឆ្ពោះទៅកាន់ភាពជាអ្នកដឹកនាំ
- ការជំរុញអោយមានកំនើនទេសចរណ៍ក្នុងស្រុក ដើម្បីធ្វើអោយមានកំនើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំ
- បង្កើតកិច្ចសហប្រតិបត្តិការណ៍នានារវាងសាកលវិទ្យាល័យក្នុងបំនងពង្រឹងសាមគ្គីភាព មិត្តភាព និងឱកាសការងារ។
- បង្កើតគម្រោងសិក្សាតំបន់រមណីយដ្ឋានថ្មីៗ ក្រោមថវិកាប្រចាំឆ្នាំរបស់បណ្តាញ ក្នុងន័យនេះកំពុងពង្រីកតំបន់អភិវឌ្ឍន៍ដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ និកម្មភាព និងការចំនាកស្រុកប្រកបដោយភាពគ្រោះថ្នាក់ ដែលអាចអោយប្រជាជនក្នុងតំបន់ដែលមានការអភិវឌ្ឍន៍អាចរស់នៅប្រកបដោយសុខុមាលភាព និងនិរន្តភាពខាងផ្នែកសេដ្ឋកិច្ច។
សម្រាប់ពត័មានបន្ថែមសូមទាញយកឯកសារពន្លឺនៃក្តីសង្ឃឹម គម្រោងផែនការប្រចាំឆ្នាំរបស់CSTN
សម្រាប់អ្នកចង់ក្លាយជាសមាជិកតំនាងសាកលវិទ្យាល័យនានា និងសមាជិកសកម្មសូមទាក់ទងមកកាន់
សារអេឡិចត្រូនិច cstn_info@yahoo.com រឺ
លេខទូរសព្ទ័ 0978 275 374 ប្រធានបណ្តាញ
0978 72 77 99 តំនាង វិទ្យាល័យស្ថានភាសាបរទេសIFL
012 226 227 តំនាង សាកលវិទ្យាល័យមេគង្គកម្ពុជាCMU
012 93 91 88 តំនាង សាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ចRULE
អត្ថប្រយោជន៍នៅពេលក្លាយជាសមាជិក៖
- ទទួលបានបទពិសោធន៍ការងារ និងប្រាក់លើកទឹកចិត្ត
- ជាបេក្ខភាពប្រកួតប្រជែងប្រចាំឆ្នាំលើគម្រោងអភិវឌ្ឍន៍
- ទទួលបានការប្រឹក្សាពីការសិក្សាមិនគិតថ្លៃ
- ការសិក្សាបន្ថែមលើមុខវិជ្ជាអាជីវកម្មធុនតូច និងសហគ្រិនភាព
- ទទួលបានចំនេះដឹងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍
- ទទួលបានឱកាសការងារ និងបើកអាជីវកម្មផ្ទាល់ខ្លួនទៅអនាគត
- ឱកាសដំនើរកំសាន្តនានា ជាពិសេសតំបន់រមណីដ្ឋានថ្មីៗក្នុងប្រទេសកម្ពុជា
Leave a comment